កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាប សាច់សត្វព្រៃ និងសត្វព្រៃបានជិត១០០គីឡូ

0
10915

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្តស្ទឹងត្រែង បានចេញប្រតិបត្តិការណ៍បង្ក្រាបរឹបអូស សាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាម, អណ្តើកចំនួន ៣ក្បាល ទម្ងន់១៥គីឡូក្រាម, ក្រពះប្រម៉ាក្រៀមចំនួន៣, សត្វរញីរស់ចំនួន៥ក្បាល, និងសត្វត្រកួតរស់ចំនួន៣ក្បាល ទម្ងន់១៦គីឡូក្រាម ស្ថិតនៅផ្សារសាមគ្គីស្ទឹងត្រែង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ក្រោយការបង្ក្រាបរឹបអូសអាជីវកម្មល្មើសច្បាប់ ខាងកម្លាំងកងរាជអាវុធហត្ថ បាននាំមកបញ្ជាការដ្ឋាន ដោយមានការចូលរួមពិនិត្យ ពីសំណាក់លោកព្រះរាជអ្ញារងអមសាលាដំបូងខេត្ត រួមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើផងដែរ។

Facebook Comments
Loading...